ស្ថាបនាលីមីធី
(អតីត ស្ថាបនាសហគ្រិនកម្ពុជា លីមីតធីត)ត្រូវបានបង្កើតឡើងក្នុងលក្ខណៈជាអង្គការក្រៅ រដ្ឋាភិបាលនៅ ក្នុងឆ្នាំ ១៩៩៥ ក្រោមឈ្មោះថា ស្ថាបនាសហគមន៍កម្ពុជា (ជជព) ដោយផ្ដល់សេវាកម្មអប់រំផ្នែក សុខភាព និងហិរញ្ញវត្ថុដល់ សហគមន៍ក្រីក្រ។ នៅចុងឆ្នាំ ១៩៩៩ ជជព បានអនុវត្ដវិធីសាស្ដ្រមីក្រូហិរញ្ញវត្ថុតូច មួយផ្ដោតទៅលើសេវាកម្មបញ្ញើ សន្សំ និងឥណទានតែប៉ុណ្ណោះ។ ជាលទ្ធផល ប្រតិបត្ដិការប្រាក់កំចីបានរំកិលខ្លួន បន្ដិចម្ដងៗពីឥណទានក្រុមក្នុងភូមិ ទៅជាការខ្ចីជា ក្រុមមានមនុស្សច្រើននាក់លាយគ្នា និងកំចីឯកត្ដជន។ស្ថាប័នបានចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជានៅឆ្នាំ ២០០១ ជាប្រតិបត្ដិករមីក្រូហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ ២០០០មក ស្ថាប័ន បានព្យាយាមកំលាយខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ដំណើរការនេះធ្វើក្នុងរយៈ ពេលប្រមាណ ៣ ឆ្នាំ រហូតទទួលបានអាជ្ញាប័ណ្ណពេញច្បាប់ក្នុងឆ្នាំ ២០០៣។ ការកំលាយខ្លួននេះគឺផ្ដោតសំខាន់ទៅ លើផ្នត់គំនិតរបស់បុគ្គលិក និង អតិថិជនលើការផ្លាស់ប្ដូររបស់ស្ថាប័នពីអង្គការមនុស្សធម៌ទៅជាស្ថាប័ន រកប្រាក ់ចំណេញ។
ជាចុងក្រោយនៅខែកក្កដា ឆ្នាំ ២០០៣ អង្គការ ជជព បានក្លាយទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ចុះបញ្ជីជាមួយក្រសួង ពាណិជ្ជកម្មក្រោមឈ្មោះថ្មីថា ស្ថាបនាសហគ្រិនកម្ពុជា លីមីតធីត និងទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជានៅក្នុងខែ មេសា ឆ្នាំ ២០០៣ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ។


No comments:
Post a Comment